ព័ត៌មានជាតិ

កម្លាំងជំនាញខណ្ឌឫស្សីកែវ បង្រ្កាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០នាទី កម្លាំងជំនាញខណ្ឌឫស្សីកែវ និងប៉ុស្តិ៍ឫស្សីកែវ បានធ្វើការបង្រា្កបជាក់សែ្តងករណីលួច មានសា្ថនទម្ងន់ទោស (ឆក់ការបូបដាក់ប្រាក់) ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ២-ឈ្មោះ រិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

ចំណែកឯវត្ថុតាងដកហូតរួមមាន៖១-ម៉ូតូ ០១គ្រឿង ម៉ាកNIX ពណ៌ស លាយខៀវ ផ្លាកលេខភំ្នពេញ 1IQ 4372 របស់ជនសង្ស័យ
២-ការបូបដាក់ប្រាក់មួយមាន ៦០០,០០០៛ (ហុកសិបម៉ឺនរៀល) ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក OPPO RENO4 និងម៉ាក IPhoneX របស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍ទួសង្កែ១ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់