ព័ត៌មានជាតិ

មិត្តស៊ីមិត្ត ខ្ចីម៉ូតូមិត្តភ័ក្តិទៅលួចម៉ូតូសង់០២១ បានសម្រេចជិត ១០ថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភ័ក្តិឌ្រីមសង់ស៊េរីឆ្នាំ២០១០ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅរកទិញអីហូបបន្តិច ស្រាប់តែបន្តទៅលួចដូរម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ០២២១ បានសម្រេចនៅ សង្កាត់កំបូលខណ្ឌកំបូល ព្យាយា មគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួន បានមកវិញកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅម្តុំផ្លួវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ ឆៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់មួយភ្លែត ដោយសារតែធ្លាប់ស្គាល់គ្នាទើបឲ្យជិះទៅ ។ ជនរងគ្រោះបានបន្តថា អស់រយ:ពេលជាច្រើនថ្ងៃនៅមិនឃើញជនសង្ស័យយកម៉ូតូប្រគល់ជូន ទើបរូបគាត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដើម្បីសុំការអន្តរាគមន៍។ លុះរហូតមកដល់វេលាម៉ោង ៣រសៀល ទើបសមត្ថកិច្ចខលប្រាប់តែជនសង្ស័យត្រូវបានឃាត់ខ្លួនបានហើយ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១០ មួយគ្រឿងយកទៅប្តូរយកម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ នៅសង្កាត់កំបូល ខណ្ឌកំបូល ហើយគេចខ្លួនបាត់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

លុះរហូតមកដល់ថ្ងៃទី២៩ ខែមីនា ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចនាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍កំបូលដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់