ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកអង្គស្នួល

កណ្ដាល: នៅ វេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បុកគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ រងរបួសធ្ងន់ម្នាក់ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ មុខភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD-1033 បើកបរដោយឈ្មោះ ទិត ទុយ ភេទប្រុស អាយុ ៧៥ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ពាក់មួកសុវត្តិភាព ទីលំនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ លោកអាចារ្យវត្ត បានបើកម៉ូតូពីជើងទៅត្បូង (ឧដុង្គ-ថ្នល់ទទឹង) លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានជ្រុលចង្កូតចូលចំណែកផ្លូវយាន្តម្ខាងទៀត ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាខ្លិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AB-7749 អ្នកបើកបរឈ្មោះ យិន យ៉ុម ភេទប្រុស អាយុ ៥០ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរជាមួយប្រពន្ធឈ្មោះ អៀង ផា អាយុ ៤៨ឆ្នាំ ពាក់មួកសុវត្តិភាពទាំង០២ របួសធ្ងន់ដែលមានទីលំនៅភូមិ គិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបើករពីត្បូងទៅជើង ទិសដៅបញ្ច្រាស់គ្នា។

សនិ្នដ្ឋាន៖ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ហុងដាឌ្រីម បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។

+ចំពោះសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។
+ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែងយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់