ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចរ៉ឺម៉ក់ម៉ូតូពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង១២និង១៣នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចម៉ូតូរ៉ឺម៉ក១គ្រឿង របស់ប្រជាពលរដ្ឋ ត្រូវឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទុករ៉ឺម៉កម៉ូតូរបស់ខ្លួននៅផ្ទះ ស្រាប់តែមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាព លួចយកជិះគេចខ្លួនទៅបាត់ ត្រូវម្ចាស់ដើរស្វែងរកស្ទើរគ្រប់ទីកន្លែង ក៏បានប្រទះឃើញបង្កការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ នាំគ្នាធ្វើការចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ធ្វើការនាំខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉កជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់