ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ និងបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបើករថយន្ត រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល

កណ្ដាលៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១និង៤០នាទី មានជនសង្ស័យចំនួន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបើករថយន្តក្នុងស្ថានភាពស្រវឹង រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ត្រង់ចំណុចផ្លូវលេខ១១៥ ជិតស្តុប៦០ម៉ែត្រ ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ០៣នាក់ ១.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរ យោធា នៅនាយកដ្ឋានវិស្វកម្ម (ឃាត់ខ្លួន) ។ មានកំរិតជាតិអាកុល ០.០៧៦មីលីត្រខ្យល់ ។ ២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ឃាត់ខ្លួន) ។ ៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ គ្រូចិនសែ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ -រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអ៊ី ផ្លាកលេខ ខម០១២-៧២០៤ ។

សភាពរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ពេលដែលកម្លាំងចម្រុះ កំពុងតែឈរយាមនៅគោលដៅផ្លូវ១១៥ ជិត
ស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញចូល បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនោះ ស្រាប់តែឃើញជនសង្ស័យ០៣នាក់ខាងលើ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ចក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់