ព័ត៌មានជាតិ

បុរសម្នាក់ចូលលួចទ្រព្យសម្បត្តិពលរដ្ឋ និងប្រើចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ចពេលចុះបង្ក្រាប ត្រូវឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទី នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី (ចូលលួចទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឈ្មោះ ម៉ាន់ ចាន់ មករា ភេទប្រុស អាយុ ២៧ឆ្នាំ មួយករណី ក្នុងខណៈដែលម្ចាស់ផ្ទះមិន នៅ មានជនសង័្សយលួចចូលទៅក្នុងបរិវេណលំនៅដ្ឋាននោះ បំណងលួចទ្រព្យសម្បត្តិ ។

ទទួលបានព័ត៌មាននេះពីអ្នកជិតខាង ដោយអនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឺមសុង នា យការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាល បានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប ចុះទៅដល់ចំណុចកើតហេតុនោះ ។ ពេលសមត្ថកិច្ចទៅដល់ជនសង័្សយ បានធ្វើសកម្មភាពដោយ យកចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ច បណ្តា លឱ្យរងរបួសម្នាក់នៅលើផ្ទៃមុខ ហើយក៏ផ្លោះចេញពីទីតាំងនោះដើម្បីគេចខ្លួន ប៉ុន្តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាពេលបន្ទាប់នោះដែរ ។

ជនសង័្សយរូបនោះឈ្មោះ ខេម ស្រស់ ហៅ ដាំ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយរូបនេះ បានឆ្លើយ សារភាពថា រូបគេបានលបលួចចូលទៅក្នុងបរិវេណលំនៅដ្ឋានខាងលើ ក្នុងខណៈពេលដែលមិនមានម្ចាស់ស្ថិតនៅ ក្នុងបំណងចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ ប៉ុន្តែសកម្មភាពរបស់ខ្លួន ត្រូវបានអាក់ខាន ដោយសារសមត្ថកិច្ចចុះទៅដល់ ហើយក្នុងពេលនោះខ្លួនគេបានប្រើចំពាមកៅស៊ូបាញ់ទៅលើ សមត្ថកិច្ចដើម្បី រំដោះខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ពេលនេះការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូន ទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់