ព័ត៌មានជាតិ

ករណីក្មេងសិស្សសាលាម្នាក់ ត្រូវដំរីចាប់បោក បណ្ដាលឲ្យស្លាប់ នៅស្រុកលំផាត់

រតនគិរី: នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង១១នាទី មានករណីដំរីចាប់ក្មេងសិស្សសាលាបោក បណ្ដាលឲ្យស្លាប់ ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ហៀក ជីវ: ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិព្រៅ មុខរបរ សិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី (បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ) ។

ម្ចាស់ដំរីឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភ្នំពេញ ។
ម៉ោដំរីឈ្មោះ ប៊ុន រឿងផ្លាល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិព្រៅ មុខរបរ អ្នកថែទាំដំរី មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។ ដំរីឈ្មោះ បុក ម៉ាយ ភេទឈ្មោល មានអាយុ ៣២ឆ្នាំ ។

មូលហេតុ៖ នៅម៉ោងកើតហេតុឈ្មោះ ប៊ុន រឿងផ្លាល បាននាំជនរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីឲ្យជនរងគ្រោះយកម៉ូតូមកភូមិ ពេលនោះដំរីក៏បានស្ទុះចាប់បោកជនរងគ្រោះទៅនឹងគល់ឈើ ។ សភាពរបួសធ្ងន់ធ្ងរពេក ម៉ោដំរីក៏បានលើកជនរងគ្រោះដាក់ម៉ូតូដឹកទៅពេទ្យ ។
ក្រោយពេលដឹងថា ជនរងគ្រោះស្លាប់ ម៉ោដំរីនេះបានគេចខ្លួនតែម្តង។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់