ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់បើកម៉ូតូរ៉ឺម៉កបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបែនដឹកដី បុកកិនក្បាលខ្ទេចស្លាប់មួយរំពេច

ព្រៃវែង: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩និង៥០នាទីព្រឹក ចំណុចភូមិពោធិចិន្តាំ ឃុំស្វាយន្ទរ ស្រុកស្វាយអន្ទរ លើផ្លូវជាតិលេខ១១ ទល់មុខផ្សារ (ពន្លឺរស្មីពេជ្យ) មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងម៉ូតូរ៉ឺម៉ក និងរថយន្តបែនដឹកដី (ទិសដៅ បញ្ច្រាសទិសគ្នា)។

ម៉ូតូរ៉ឺម៉ក ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1F-0048 បើកបរដោយឈ្មោះ វី ច្រឹង ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិជើងទឹក (ក) សង្កាត់ជើងទឹក ក្រុងកំពង់លាវ (ស្លាប់)នៅកន្លែងកើតហេតុបើកបរពីត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងចូលផ្សារ។

រថយន្តបែនដឹកដី ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ 01 3-2911 បើកពីជើងទៅត្បូងបានបុកម៉ូតូរ៉ឺម៉កបត់ឆ្វេង ចំពីចំហៀងខាងស្តាំ ម្ចាស់រ៉ឺម៉កធ្លាក់ចូលកង់រថយន្តខាងក្រោយ (ស្លាប់) រថយន្តដឹកដីបានជ្រុលទៅបុករថយន្តហាន់ដាយដឹកទឹកកក ដែលឈប់នៅចិញ្ចើមផ្លូវខាងស្តាំបន្តទៀត អ្នកបើករថយន្តគេចខ្លួនបាត់។

មូលហេតុ៖ ម៉ូតូរ៉ឺម៉កបើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់