ភ្នំពេញៈ រថយន្ត ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្នបុករបាំងកំរិតកម្ពស់រថយន្តនៅក្បាលស្ពានបាឡេ អូសប៉ះប៉ុស្តិ៍យាមរបស់សន្តិសុខរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំណុចគល់ស្ពានបាឡេត្រើយខាងលិចក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកចេញពីទឹកដីខណ្ឌច្បារអំពៅ រហូតមកដល់ផ្លូវជាតិលេខ៥ លុះមកដល់កន្លែងកើតហេតុបានបត់ស្តាំបំណងឡើងស្ពានបាឡេក្នុងល្បឿនលឿនក៏បុករបាំងកំរិតកម្ពស់រថយន្តដែលមានកម្ពស់ត្រឹមតែ ២ម៉ែត្រ និង៨តឹកប៉ុណ្ណោះបណ្តាលឱ្យរបើកបង្គោលរបាំងកំរិតកម្ពស់ម្ខាងខ្ទាតអូសប៉ះប៉ុស្តិ៍របស់សន្តិសុខយាមស្ពានរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសន្តិសុខយាមបានបិតផ្លូវមួយសន្ទុះ ព្រោះខ្លាចប្រជាពលរដ្ឋធ្វើដំណើរមានគ្រោះថ្នាក់ដោយឡែកតៃកុងរថយន្ត សម្រួលគ្នាដោយភាគីខាងរថយន្តចេញថ្លៃការខូចខាត៕
មតិយោបល់