ព័ត៌មានជាតិ

សង្ឃក្លែងក្លាយម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ផ្នែកជំនាញព្រ/ទនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលបណ្តឹងឈ្មោះ ឈិន គឹមឆេងភេទប្រុសអាយុ ៣៤ឆ្នាំមុខរបរ មន្រ្តីធម្មការ មានទីលំនៅ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណី អំពើបន្លំខ្លួនធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ)ស្ថិននៅចំនុចផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងភ្លាមកំលាំងយើងបានធ្វើការសើបអង្កេតស្រាវជ្រាវ និង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់÷
១-ឈ្មោះ កួន ហ្វួន ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិនាងគ ឃុំនាងគ ស្រុកបន្ទាយមាស ខេត្តកំពត មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ពន្ធ័បន្លំខ្លួនធ្វើជាសង្ឃ(ព្រះសង្ឃក្លែងក្លាយ)ក្រោយពីសាកសួរខ្លួនបានសារភាពថា ខ្លួនពិតជាបានបន្លំខ្លួនពិតប្រាកដមែន។
សំភារះដកហូតរួមមាន
-ស្បង់ជីវចំនួន ០១
-ថង់យាមចំនួន ០១
-ខ្សែក្រវ៉ាត់ព្រះសង្ឃចំនួន ០១
-បាត ចំនួន ០១
បច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

 

មតិយោបល់