ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រមួយគ្រឿង ខណៈបើកបររេចង្កូតបុកដើមឈើ បណ្តាលឲ្យរងរបួស០២នាក់

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាក Hilander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0420 ខណ:ពេលដែលធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុ ចន្លោះគីឡូម៉ែត្រលេខ ២០២-២០៣ បានរេចង្កូតទៅខាងស្តាំបុកដើមឈើ បណ្តាលឲ្យមនុស្សប្រុសស្រី ចំនួន០២នាក់ រងរបួស ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំង កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ។ ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីជួយសង្រ្គោះ ។

សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់