ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយយោងតាមការរាយកាណ៍របស់ប្រជាពលរដ្ឋ តាមរយៈ Messager page ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបន្តចាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងអធិការដ្ឋានគរបាលស្រុកចុងកាល់ បានចុះអប់រំណែនាំការលេងល្បែង ស៊ីសងខុសច្បាប់ របស់ប្រជាពលរដ្ឋចំនួន២ទីតាំង៖
ករណីទី១៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកអន្លង់វែង បានចុះអប់រំករណីលេងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនៅចំណុចដើមត្រាង ស្ថិតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វៃង ។
ករណីទី២៖ អធិការដ្ឋាននគរបាលស្រុកចុងកាល់ បានចុះអប់រំករណីល្បែងស៊ីសង មួយកន្លែង នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះ និងអ្នកលេងនៅនឹងកន្លែងកើតហេតុ ដោយមានធ្វើកិច្ចសន្យាបញ្ឈប់ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕
មតិយោបល់