(ម៉ាដាហ្កាស្កា)៖ អាជ្ញាធរម៉ាដាហ្កាស្កាបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ក្នុងនោះមានទាំងជនបរទស ក្រោមបទសង្ស័យថាមានផែនការសម្លាប់លោកប្រធានាធិបតី Andry Rajoelina។ នេះបើតាមអគ្គរដ្ឋអាជ្ញាម៉ាដាហ្កាស្កា។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនអគ្គរដ្ឋអាជ្ញាម៉ាដាហ្កាស្កាបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ជាមួយភស្ដុតាងជាច្រើនដែលបង្ហាញថាពួកគេមានផែនការធ្វើឃាតមនុស្សមួយចំនួនក្នុងនោះរួមមានទាំងលោកប្រមុខរដ្ឋផងដែរ។ ក៏ប៉ុន្តែសេចក្ដីថ្លែងការណ៍ដដែលមិនបានបញ្ជាក់ថា តើមានជនសង្ស័យប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ហើយក៏មិនបានបង្ហើបពីសញ្ជាតិជនសង្ស័យជាជនបរទេសនោះដែរ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។
លោក Andry Rajoelina បានស្បថចូលកាន់តំណែងជាប្រធានាធិបតីម៉ាដាហ្កាស្កាកាលពីឆ្នាំ២០១៩៕
ប្រភព៖ Reuters
មតិយោបល់