ព័ត៌មានជាតិ

Robert Lewandowski រាត្រីម្សិលមិញ​លេង​ជាលើកចុងក្រោយ មុននឹង​ផ្លាស់ទៅក្លិប Bayern Munich

អាល្លឺម៉ង់៖​តារាបាល់ទាត់ Robert Lewandowski បាននិយាយទៅកាន់អ្នកគាំទ្រលាហើយ ក្លិប Borussia Dortmund កាលពីថ្ងៃសៅរ៍នេះ ​បន្ទាប់ពី ខ្សែប្រយុទ្ធ​សញ្ជាតិប៉ូឡូញ រូបនេះ ​ប្រកួតលើកចុង​ក្រោយលើទឹកដីក្លិប Borussia Dortmund មុននឹង​ផ្លាស់ទៅ ​កាន់ក្លិប Bayern Munich នៅរដូវកាលក្តៅ​។​
47_2014050410422454
កីឡាករ​វ័យ ២៥ ឆ្នាំ បាន​បរាជ័យ​ក្នុងការស្វែងរកគ្រាប់បាល់ ​ក្នុងអំឡុងបំបាក់ Hoffenheim ក្នុងលទ្ធផល ៣ – ២ ក៏ប៉ុន្តែ​ត្រូវបានទទួលស្វាគមន៍​ដ៏អស្ចារ្យពីអ្នកគាំទ្រ នៅ Westfalenstadion ។​
Robert Lewandowski ត្រូវបាន​គេផ្តល់ផ្កា និងរូបភាពជាច្រើន មុននឹងការប្រកួត ក្នុងក្របខណ្ឌ Bundesliga ចាប់ផ្តើម និង​ស្រក់ទឹកភ្នែកទៅកាន់អ្នកគាំទ្រ ​ក្រោយកញ្ជែរផ្លុះបញ្ចប់ ។

ក្នុងការប្រកួត ខាងលើនេះដែរ ក្លិប Borussia Dortmund បានរកគ្រាប់បាល់នាំមុខដំបូងនៅនាទី ទី ៥ និង បញ្ចប់តង់ទី ១ លទ្ធផល ៣ – ១ ។​ក៏ប៉ុន្តែនៅតង់ទី ២ ក្លិបទាំងពីរ រកបាន ម្នាក់ ១ គ្រាប់ ដោយលទ្ធផល បញ្ចប់ គឺ ៣ – ២ ។​
នៅថ្ងៃទី ១៧ ខែ ឧសភា ក្លិប Borussia Dortmund និង កីឡាករ Robert Lewandowski នឹងលេងជាលើកចុងក្រោយ ​ដោយជួប​ជាមួយនឹង Hertha Berlin ៕​
នៅខាងក្រោមនេះដែរជាគ្រាប់បាល់ដែល Robert Lewandowski ជួយរកឲ្យ Borussia Dortmund កន្លងមក​៖

មតិយោបល់