ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងដែកប្រក់ស័ង្កសីមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈ និងរបួសធ្ងន់ប្រជាការពារម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងដែកប្រក់ស័ង្កសី មួយកន្លែងកើតឡើង បណ្តាលឲ្យខូចខាតសម្ភារ: និងរបួសធ្ងន់ប្រជាការពារម្នាក់ នៅផ្លូវលំ ក្នុងភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ យន់ សុផល ភេទស្រី អាយុ ៥៨ ឆ្នាំ ។

ប្រភេទសំណង់៖ ឃ្លាំងដែកប្រក់ស័ង្កសី (ទំហំ០៧ម៉ែត្រ× ០៩ម៉ែត្រ )ខូចខាត: ឆេះខូចខាតកុំព្យូទ័រ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ កង០១គ្រឿង ម៉ាស៊ីនកូបពី ០១គ្រឿង កង្ហារ០២ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។

ស្លាប់មនុស្ស : គ្មាន, របួសមនុស្សធ្ងន់ម្នាក់ឈ្មោះ សំរិត សុខមាន ភេទប្រុស អាយុ ៣៧ឆ្នាំ ។ មុខរបរ: ប្រជាការពារសាលាសង្កាត់វាលស្បូវ ។

រថយន្តការិ. អគ្គិភ័យ រាជធានីភ្នំពេញ: ចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់០៣ឡានស្មើ១២ម៉ែត្រគូប ។
រថយន្តជំនួយ: បុរីប៉េងហួត ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ ០១ឡានស្មើនឹង ១០ម៉ែត្រគូប ។ ពន្លត់ចប់ : នៅម៉ោង០១និង៣០នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់