ព័ត៌មានជាតិ

អ្នកខេត្តបន្ទាយមានជ័យ​អាចចាប់ផ្តើម​កចាក់​វ៉ាក់សាំង​ការពារ​ ជំងឺកូវីដ១៩​ បានហេីយ! ​

​បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ នៅ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ជំហាន​ដំបូង​ជូន​មន្ត្រីរាជការ​ នៅ​សេសសល់​ អាជ្ញាធរ​ដែនដី​ អាជីវករ​ អ្នក​រត់​តាក់ស៊ី​ ម៉ូតូឌុប​ និង​ប្រជាពលរដ្ឋ​ ។​

​ជាមួយ​គ្នា​នៃ​ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ អមដំណើរ​ដោយ​ អភិបាលរង​ខេត្ត​ អភិបាលក្រុង​សិរី​សោភ័ណ​ មន្ទីរ​ពាក់ព័ន្ធ​ បាន​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​មក​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (SINOVAC)​ នៅ​ទីតាំង​ទាំង​២​ ក្នុង​ក្រុង​សិរី​សោភ័ណ​ គឺ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ និង​វិទ្យាល័យ​សិរី​សោភ័ណ​ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ អ្នក​រត់​តាក់ស៊ី​ ម៉ូតូឌុប​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​មក​ចាក់​វ៉ាង​សាំង​ និង​មិន​ទាន់​ចាក់​ សូម​បន្ត​អនុ​វ​ត្តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា​ ​

​ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​បញ្ជាក់​ថា​៖​ សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (SINOVAC)​ នេះ​ គឺ​អាច​ចាក់​បាន​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ មិនមែន​ពី​១៨​ឆ្នាំទៅ​៥៩​ឆ្នាំ​នោះ​ទេ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ៖​ សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ បាន​រៀបចំ​៩​ទីតាំង​ លើ​៩​ក្រុង​/​ស្រុក​ និង​មាន​ក្រុម​គ្រូពេទ្យ​ ១៣​ក្រុម​ ដោយ​ក្នុង​នោះ​ក្រុង​សិរី​សោភ័ណ​ ២​ក្រុម​ ២​ទីតាំង​ គឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ និង​សាលា​វិទ្យាល័យ​សិរី​សោភ័ណ​ ។​ ក្រុង​ប៉ោយ​ប៉ែ​ត​ ២​ក្រុម​ ២​ទីតាំង​ គឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ និង​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ស្រុក​ព្រះនេត្រព្រះ​ ២​ក្រុម​ ២​ទីតាំង​ គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​ ។​ ស្រុក​មង្គល​បូ​រី​ ២​ក្រុម​ ២​ទីតាំង​ គឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ និង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​មង្គល​បូ​រី​ និង​បណ្តា​៥​ស្រុក​ផ្សេងៗ​ ១​ក្រុម​ ១​ទីតាំង​ នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ។​ ក្នុង​ថ្ងៃ​យុទ្ធនាការ​ចាក់​ គឺ​ចាក់​ជូន​មន្ត្រីរាជការ​ នៅ​សេសសល់​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ ប្រជាពលរដ្ឋ​ប្រឈម​ ដូច​ជា​អាជីវករ​ អ្នក​រត់​តាក់ស៊ី​ ម៉ូតូឌុប​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ

មតិយោបល់