ភ្នំពេញៈ បុរសម្នាក់បានរាយខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនទៅឆក់ត្រីក្នុងត្រពាំងទឹកក្បែរផ្ទះ តែជាអកុសល បែរជាភ្លាត់ស្នៀត ត្រូវបានឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងត្រពាំងទឹកក្បែរផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចុក រ៉ាវី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង មានប្រពន្ធ ឈ្មោះ ចែម មករា អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ រស់នៅក្នុងភូមិកើតហេតុខាងលើមានស្រុកកំណើតភូមិ ភូមិព្រែកជីក ឃុំព្រែកជីក ត្បូងឃ្មុំ ខេត្តកំពង់ចាមបច្ចុប្បន្នខេត្តត្បូងឃ្មុំ ។
តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះតរាយខ្សែភ្លើងយកមកឆក់ត្រីនៅក្នុងត្រពាំងទឹកក្បែរផ្ទះលុះមកដល់ពេលកើតហេតុមិនដឹងជាយ៉ាងមេច ស្រាប់តែភ្លាត់ស្នៀត ត្រូវបានឆក់ស្លាប់ខ្លួនឯងទៅវិញ ដួលប្រកាច់ស្លាប់ក្នុងទឹកត្រពាំងស្លាប់តែម្តង។
ឃើញដូច្នោះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិឃើញផ្អើល ឆោឡោ រត់ទៅបិតផ្តាច់ចរន្តភ្លើង ជួយស្រង់ តែហួសពេលទៅហើយ ជនរងគ្រោះស្លាប់បាត់ជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់កន្លងកើតហេតុនិងបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារតឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ប្រាកដមែនហើយក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
https://youtu.be/EBAlwrBZGbk
មតិយោបល់