ព័ត៌មានជាតិ

សង្ស័យលឿនជ្រុល ទើបក្រឡាប់បែបនេះ

 

រតនគិរីៈ នៅវេលាម៉ោង១០និង៤៥នាទី ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកថ្មបើកធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស១នាក់ជាតៃកុងឡានរងរបួសស្រាលស្ថិតនៅលើផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្ត រតមគិរី។

តាមប្រភពព័រ៌មានបានឲ្យដឹងថា រថយន្តដែលក្រឡាប់មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A- 7413 រងការខូចខាតអស់ទាំងស្រុង។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ជៀន ឌីនី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសស្រាល ។

បើតាមប្រភពអ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា គាត់ឃើញរថយន្ដដឹកថ្មនោះបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើត ឆ្ពោះទៅខាងលិច លុះមកដល់កើតហេតុតៃកុងរថយន្ដបើកបរដោយគ្មានការប្រុងប្រយ័ត្ន
បានរេចង្កូត ធ្លាក់ពីលើថ្នល់ ក្រឡប់តែម្ដងធ្វើឲ្យកាបិនរថយន្ដខ្ទេច ប៉ុន្តែសំណាងល្អតែកុងរថយន្ដគ្រាន់តែរងរបួសស្រាល ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកកូនមុំ បានធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ នៅលើដងផ្លូវជាតិលេខ៧៨នេះ ព្រមទាំងបានដឹកបញ្ជូនតៃកុងរថយន្តយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពកូនមុំ ។

ចំណែករថយន្តសមត្ថកិច្ចជំនាញបានទាក់ទងទៅម្ចាស់ដើម្បីយករថយន្តស្ទូចមកស្ទូចយកទៅជុសជុល៕

 

មតិយោបល់