ព័ត៌មានជាតិ

​លោក​ Joe Biden​ កំពុង​ស្វះស្វែង​បញ្ចុះបញ្ចូល​អ៊ី​រ៉​ង់​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​

រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Joe Biden​ កំពុង​ស្វះស្វែង​បញ្ចុះបញ្ចូល​អ៊ី​រ៉​ង់​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​អំពី​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​បន្ត​រវាង​ភាគី​ទាំង​ពីរ​ ក្រោម​លក្ខខណ្ឌ​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ និង​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​បាន​ដក​ចេញពី​ទីក្រុង​តេ​អេ​រ៉​ង់​ជា​ថ្នូរ​នឹង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ តែ​ក្រុង​តេ​អេ​រ៉​ង់​បដិសេធ​ម​ហិ​ច្ឆិ​តា​នេះ​។​

អតីត​ប្រធានាធិបតី​លោក​ Donald​ Trump​ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​ ២០១៨​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ឡើង​វិញ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​អ៊ី​រ៉​ង់​រំលោភ​លើ​ការ​រឹតត្បិត​នុយក្លេអ៊ែរ​មួយ​ចំនួន​ដើម្បី​សងសឹក​បន្ទាប់​ពី​មានការ​រង់ចាំ​ជាង​មួយ​ឆ្នាំ​។​

មន្ត្រី​ប្រទេស​លោក​ខាងលិច​បាន​និយាយ​ថា​សហរដ្ឋអាមេរិក​ និង​អ៊ី​រ៉​ង់​មិន​ទាន់​មានការ​យល់ព្រម​អ្វី​ទេ​ សូ​ម្បី​តែ​ការ​ប្រជុំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នេះ​ក៏​មិន​ មាន​ដែរ​ ហើយ​ពួក​គេ​កំពុង​ទាក់ទង​គ្នា​ដោយ​ប្រយោល​តាម​រយៈ​បណ្តា​ប្រទេស​អឺរ៉ុប​។​

​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ “​អ្នកចូលរួម​ប្រជុំ​នឹង​ពិភាក្សា​ពី​ចក្ខុវិស័យ​នៃ​លទ្ធភាព​វិល​ត្រលប់​របស់​សហរដ្ឋអាមេរិក​ទៅ​រក​ផែនការ​ JCPOA​ (​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ​)​ និង​ពិភាក្សា​ពី​មធ្យោបាយ​នានា​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពេញលេញ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ភាគី​ទាំងអស់​”​។​

​ប្រភព​ការទូត​ប្រទេស​ពីរ​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​និយាយ​ថា​ អង់គ្លេស​ បារាំង​ និង​អា​ល្លឺ​ម៉​ង់​បាន​ធ្វើ​កិច្ចចរចា​ជាមួយ​អ៊ី​រ៉​ង់​រួច​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ ហើយ​ប្រភព​មួយ​បាន​និយាយ​ថា​មានការ​ពិភាក្សា​អំពី​សំណើ​របស់​អ៊ី​រ៉​ង់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បារាំង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ថា​ មហាអំណាច​អឺរ៉ុប​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ និង​ចិន​ដែល​ជា​ភាគី​ដែល​នៅ​សេសសល់​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​ហើយ​បាន​ជជែក​ជាមួយ​ទីក្រុង​តេ​អេ​រ៉​ង់​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ​ ៕

មតិយោបល់