ព័ត៌មានជាតិ

ឪពុកម្ដាយធ្វេសប្រហែស កូនចុះងូតទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃសុក្រ៥រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទី ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ ហ៊ុន ម៉េងហ៊ី ភេទប្រុស អាយុ ០៩ឆ្នាំ។

មូលហេតុ៖ ឪពុកម្តាយធ្វេសប្រហែសកូនចុះងូតទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់