ព័ត៌មានជាតិ

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៏​មួយ​ដែល​បង្កឡើង​ដោយ​យុវជន​ម្នាក់​ដែល​ជិះ​ម៉ូតូ​ជ្រុល​ចង្កួត ទៅបុក​បុរស ម្នាក់​ដែល​កំពុង​ឆ្លងថ្នល់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី យប់​ថ្ងៃ ទី​២៩ ខែ កក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្លោងទ្វារ ផ្សារ​សុ​វណ្ណា តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន ។

​ហេតុ​ការណ៏​នេះ បុរស​ម្នាក់​ដែល​ឃើញ​ផ្ទាល់​បានឲ្យដឹងថា មុនពេល​កើតហេតុ​គឺ​យុវជន​ម្នាក់​បាន ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា វេវ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស៊េរី​ចាស់ ជ ២៣៩១ ភព ១ បា​ធ្វើ ដំណើរ​តាម បណ្តោយ​ផ្លូវ លេខ ២៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ជិះ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់ ចំណុច​កើត ហេតុ​ខាងលើ បាន​ជិះ​ទៅបុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ខ្ទាត់​ជិត​១០​ម៉ែត្រ រងរបួស ធ្ងន់ធ្ងរ ហើយ ចំណែក យុវជន​ដែល​ជិះ​ម៉ូតូ​វិញ​បាន​ក៏ រងរបួស​បែក​មុខ​បែក​ម៉ា​ត​ស្រាល​ផងដែរ ។ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹង​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ហើយ​ចំណែក​ម៉ូតូ​បង្ក​វិញ​ត្រូវបាន​សមត្ដ​កិច្ច​វាស់វែង​យក ទៅ​រក្សាទុក​ខណ្ឌចំការមន​រងចាំ​ធ្វើ​ការដោះស្រាយ​នា​ពេល​ក្រោយ ៕
Injure

មតិយោបល់