ព័ត៌មានជាតិ

រថយន្ត Lexus 470 បើកឆ្លងផ្លូវ ត្រូវកុងតឺន័រកៀរ បណ្តាលឲ្យធ្លាក់កាងផ្នែកខាងមុខ រងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តលុច្សស៊ីសបើកឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័របើកកៀរ បណ្ដាលឱ្យធ្លាក់កាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ មុនដំបូងគេបានឃើញរថយន្តលុចស៊ីសមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញព 2AK-5282 បើកបរនៅចំណុចផ្លូវឆ្លង ក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តកុងតឺន័រ ដែលពាក់ផ្លាកលេខចង្កូតស្ដាំ PSHN-0 268 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែប៉ះជាមួយរថយន្តលុចស៊ីសខាងលើ បណ្ដាលឱ្យធ្លាក់កាងមុខតែម្ដង ។

ក្រោយពេលកើតហេតុ ដោយម្ចាស់រថយន្ត lexus មិនចង់វែងឆ្ងាយ ទើបលើកកាងដាក់លើរថយន្ត ក៏បើកចេញទៅដើម្បីបញ្ចប់រឿងតែម្ដង ៕

មតិយោបល់