ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗករណីរថយន្តបុកជាមួយម៉ូតូនៅ ស្រុកប្រាសាទបាគង

សៀមរាប: នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣និង ៣០នាទី មានកណីគ្រោះថ្នាក់ចរាចរណ៍ ចន្លោះបង្គោលគីឡូលេខ ២៩១ .២៩២ ភូមិរកាកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ ៦
រវាង ម៉ូតូនិងរថយន្ដ តាមប្រភពព័ត៌មាន បានឲ្យដឹងថាមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1 AI 74 60 បើកបរដោយឈ្មោះ ហាន ហ៊ុយ ភេទប្រុសអាយុ ២០ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិ បឹងជុំ ឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរមានទិសដៅពីលិចទៅកើត បត់ឆ្វេង បុកជាមួយនិងរថយន្ដមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2S 73 40 បើកបរឈ្មោះ ដុំ សុគី ភេទប្រុសអាយុ ៣១ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិ គោករលួស ឃុំ ដំដែកស្រុកសូទ្រនិគម ខេត្ដសៀមរាប បើកបរមាទិសដៅពីកើតទៅលិច
ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់ទៅ ចំណែកអ្នកបើកម៉ូតូស្លាប់ភ្លាមៗ។
មូលអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ខូចខាតម៉ូតូ១គ្រឿងធ្ងន់ រថយន្ដ១គ្រឿងធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីកសាងសំណុំរឿង ចាតការទៅតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់