ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា គោលបំណងរបស់ជនដែលបង្កចលាចលមិនឲ្យបងប្អូនប្រជាពលរដ្ឋចាក់វ៉ាក់សាំង គឺទិសដៅគេ ចង់វាយប្រហារទៅលើវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន តែប៉ុណ្ណោះ។លោកជំទាវសូមបញ្ជាក់ថា នៅសាធារណរដ្ឋប្រជាមានិតចិន ក៏មានការចាក់វ៉ាក់សាំងនេះដូចគ្នាដែរ វ៉ាក់សាំងដែលប្រគល់ឲ្យកម្ពុជាយើងដែលជាជំនួយមានវ៉ាក់សាំងសុីណូហ្វាម ចំនួន ១លាន៣សែនដូស និងវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លាន៥សែនដូស ដែលកម្ពុជាបញ្ជទិញពីសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងចំនួន ២មុខ ដែលដើរមុខគេនៅសាធារណរដ្ឋប្រជាមានិតចិន ហើយមកដល់ពេលនេះ តាមព័ត៌មានដែលទទួលបានគឺ ចិនបានចាក់វ៉ាក់សាំងប្រភេទនេះ បានជាង ១១០លាននាក់ជាងទៅហើយ ។


ចំពោះជនដែលបង្កចលាចល និងបង្កើតព័ត៌មានប្រឌិតនានា ព្រមទាំងបង្កនូវការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ចំពោះបញ្ហាវ៉ាក់សាំងនេះ លោកជំទាវ សូមបញ្ជាក់ថា វ៉ាក់សាំងដែលគេខំបង្កើតចេញមកនេះ មិនមែនគេធ្វើលេងទេ ហើយវ៉ាក់សាំងមិន នឹងចេញមកដល់ចាក់នេះ គឺបានឆ្លងកាត់នូវការសិក្សា គេបានឆ្លងកាត់នូវការពិសោធន៍ គឺគ្រប់ជ្រុងជ្រោយ ហើយមិននឹងដាក់ចេញឲ្យប្រើប្រាស់គឺគេ សិទ្ធតែមានការសិក្សាផ្នែកវិទ្យាសាស្ត្រ វាយតម្លៃត្រឹមត្រូវអំពីប្រសិទ្ធភាព និងគុណភាពរបស់វ៉ាក់សាំង រហូតដល់គេវាយតម្លៃ ថាវ៉ាក់សាំង ឧទាហរណ៍ដូចជាវ៉ាក់សាំងសុីណូហ្វាម គេវាយតម្លៃគុណភាពរហូតដល់ ៧៩,៣៤ភាគរយឯណ្ណោះ។
ដូចច្នេះកន្លែងនេះ សូមបងប្អូនត្រូវចងចាំ ហើយត្រូវជ្រាបថា ការដាក់ចេញនូវវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងមួយ ដែលគេមានការសិក្សាត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស វិទ្យាសាស្ត្រ ហើយទន្ទឹមនឹងនោះវ៉ាក់សាំងនេះ ក៏កំពុងតែប្រើប្រាស់នៅតាមបណ្តាប្រទេសនៅលើសកលលោកយើងផងដែរ ។


លោកជំទាវសូមបញ្ជាក់ទៅវិញថា ប្រទេសចិនផលិតវ៉ាក់សាំងមកនេះ ដើម្បីសម្លាប់ប្រជាជនឯង ឬយ៉ាងម៉េច ហើយឥឡូវអ្នកដែលចាក់វ៉ាក់សាំងប្រភេទនេះ ១១០លាននាក់ជាងនេះ គឺគេនៅហ្នឹង គឺអត់ទៅណាផង អត់មានអីផង ។
ផលប្រយោជន៍វ៉ាក់សាំងគឺធំធេងណាស់ លោកជំទាវ សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការរិនី បានជ្រាបថា បណ្តាប្រទេសនានានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ ហើយឥឡូវកំពុងដណ្តើមគ្នាចាក់វ៉ាក់សាំង ចុះបើកម្ពុជាយើងមានវ៉ាក់សាំងហើយ រឿងអីយើងមិនចាក់ ហើយការចាក់វ៉ាក់សាំងនេះមិនមានការគិតលុយគិតកាក់អីទេ គឺផ្តល់ជូនដោយសិទ្ធចិត្ត គឺដើម្បីតែសុខភាពបងប្អូនទាំងអស់គ្នា ។

ដោយ : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

មតិយោបល់