ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកអ្នកថ្មើរជើងបែកក្បាលស្លាប់ភ្លាមៗ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: រថយន្តមិនស្គាល់ម៉ាក បុអ្នកថ្មើរជើងបែកក្បាលស្លាប់ភ្លាមៗរថយន្តបើគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធន:PTT លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្កមិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខនោះទេ បានបើកគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះឈ្មោះ ហេង គួន ភេទប្រុស អាយុ ៦៦ឆ្នាំ ស្នាក់នៅផ្ទះ៦៤៩AE0 ផ្លូវព្រះមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះ បានឈរស្ងៀមនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥ ស្រាប់តែរថយន្តបង្កបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់