សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ
រតនគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ។
ជនសង្ស័យឈ្មោះ សឿន ឡាំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជាំធំ ឃុំថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មុខរបរធ្វើចំការ ត្រូវបានកម្លាំងឃាត់ខ្លួននៅកាលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅចំណុច ភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ដកហូត៖ ម៉ូតូ០១គ្រឿង ម៉ាកហុងឌ្រឹម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៨ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់