ព័ត៌មានជាតិ

កីឡាករ Raul អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​អធិរាជ​ស Real Madrid ផ្លាស់​ទៅកាន់ New York Cosmos

​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Raul បាន​ឈាន​ដល់​កិច្ចព្រមព្រៀង លើ​ការផ្លាស់​ទៅកាន់​ក្លិប New York Cosmos នៅ​សហរដ្ឋអាមេរិក ។​កីឡាក​រវ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ពី​ការចូលនិវត្តន៍​កាលពីដើមឆ្នាំ​បន្ទាប់ពី​ចំណាយពេល​២​រដូវ​កាល​លេងឲ្យ​ក្លិប​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ យោង​តាម​គេហទំព័រ ESPNFC.com បាន​ផ្សព្វផ្សាយ​ថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ នឹង​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប New York Cosmos នៅក្នុង​សប្តាហ៍​នេះ​មុន​ពេល​រដូវ​កាល​ឆ្នាំ​២០១៥​នឹង​ចាប់ផ្តើម ។​ជាមួយគ្នា​នោះ​ក៏​មាន​ព័ត៌មាន​បាន​ចុះផ្សាយ​ផងដែរ​ថា Raul ក៏​នឹង​ត្រូវ​ដឹកនាំ​ក្រុម​យុវជន​របស់​ក្លិប New York Cosmos ផងដែរ​ដែល​ត្រូវបាន​គេ​ជឿ​ថា​នឹង​បង្កើត​នៅ​ឆ្នាំក្រោយ ៕​
FBL-ESP-SPORTING-REAL MADRID

មតិយោបល់