ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពតោងឡើងទៅលើផ្ទះ មន្ត្រីអគ្គិសនីសាលាខេត្តកណ្តាលម្នាក់ ប៉ុនប៉ងលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២និង១៥នាទី មានករណីប៉ុនប៉ងលួចចំណុចផ្ទះជនរងគ្រោះភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុខ ងួនហេង ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរមន្ត្រីអគ្គិសនីសាលាខេត្តកណ្តាល។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ កុយ ស៊ីងដារុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
–ខ្សែកធ្វើអំពីលោហធាតុពណ៌ទង់ដែងចំនួន១ខ្សែប្រវែង៥០សង់ទីម៉ែត្រ(របស់ជនសង្ស័យ)។
–នាឡិកាដៃម៉ាកSWiSSខ្សែស្បែកពណ៌ខ្មៅ(របស់ជនសង្ស័យ)។

កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះរបស់ខ្លួនពេលនោះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពតោងឡើងទៅលើផ្ទះជនរងគ្រោះជាន់ទី១ ហើយបានដើរមើលចុះឡើងនៅយ៉ខាងមុខ ភ្លាមនោះក៏ត្រូវអ្នកជិតខាងមើលទៅឃើញបានស្រែកថាចោរៗ ទើបម្ចាស់ផ្ទះភ្ញាក់ឡើងនាំគ្នាដេញចាប់បានប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

មតិយោបល់