ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តចុះចំណោតដាច់ហ្រ្វាំង មនុស្ស០២នាក់ លោតចុះពីរថយន្តបណ្តាលស្លាប់

កោះកុង: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី មាករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១០០-៩៩ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខងលើនេះ គេឃើញរថយន្ត១គ្រឿងម៉ាកគៀរ មានទម្ងន់១.២៥តោន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២M. ៦០០១ បើកបរចេញពីទីរួមខេត្តកោះកុង ឆ្ពោះទៅកាន់ស្រុកបុទុមសាគរ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបើកចុះចំណោត ស្រាប់តែដាច់ហ្វ្រាំង ជាហេតុនាំមនុស្សលោតចុះ បណ្តាលឲ្យមានអ្នកស្លាប់ នៅក្នុងហេតុការណ៍នោះចំនួន២នាក់ ។

អ្នកបើកបររថយន្តខាងលើមានឈ្មោះ វ៉ាន់ សុធាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ( គ្មានរបួស) អ្នករួមដំណើរចំនួន៣នាក់ស្រី០២នាក់ (ប្តីប្រពន្ធនិងកូន)៖
១/ជនរងគ្រោះឈ្មោះ ស្រេង ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង (ស្លាប់) ។
២/ជនរងគ្រោះ ឈ្មោះ រ៉ន ភេទស្រី អាយុ៣៤ឆ្នាំ ទីលំនៅដូចគ្នា (ស្លាប់) ។
៣/ឈ្មោះ ស្រេង គីមមួយ ភេទស្រី អាយុ៩ឆ្នាំ ទីលំនៅដូចគ្នា (កូនគ្មានរបួស) ។

ចំណែកសាកសពជនរងគ្រោះ ត្រូវកម្លាំងជំនាញបានដឹកបញ្ជូនទៅកាន់កន្លែងគាត់ស្នាក់នៅ ក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទមសាគរ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់