រថយន្ដ Tesla ថ្មីនេះត្រូវគេរំពឹងយ៉ាងច្បាស់ថា វាគឺជា Model 3 ស៊េរីឆ្នាំ ២០១៧ ពណ៍ស ប្រភេទយ៉ាន់បន្ទះខ្មៅ អមដោយឡូគូ តេសស្លា មួយគ្រាប់ចំកណ្ដាល ជានិមិត្តសញ្ញានៃរថយន្ដប្រើអគ្គិសនីទំនើប ។ លក្ខណៈពិសេសនៃរថយន្ដ Model 3 របស់ Tesla គឺជាប្រភេទរថយន្ដអគ្គិសនីខ្នាតកណ្ដាលវាមានសមត្ថភាពអាច បង្កើតកម្លាំងដល់ ២៧១សេះ ៣០៧ កម្លាំងបង្វិលជុំអតិបរមា ជាមួយកម្រិតនៃការសាកភ្លើងវិញវាសាកពេញ ១០០% ជិះបាន ៤៩៨ គ.ម ទៅ ៥០០ គ.ម និងមាន ៥ កៅអី សម្រាប់ការធ្វើដំណើរដូចឡាន SUV ដទៃទៀតដែរ ។

យោងតាមព័ត៌មានក្រៅស្រុកបានឲ្យដឹងថា ឡាន Tesla Model 3 ទិន្នន័យចុងក្រោយឆ្នាំ ២០២០ បានលក់ចេញរហូតដល់ ២០៦,៥០០ គ្រឿងត្រឹមឆ្នាំចុងក្រោយ ដែលកើនឡើងជាងឆ្នាំ ២០១៩ ដែលលក់ចេញត្រឹម ១៦១,១០០ គ្រឿងតែប៉ុណ្ណោះ ហើយពេលនេះក៏មានមួយគ្រឿងនៅកម្ពុជាយើងដែរ ។

គួរបញ្ជាក់ដែរថា រឿងរ៉ាវជុំវិញ Tesla មួយរយៈចុងក្រោយនេះនៅស្រុកយើង ហាក់កក្រើកដល់វិស័យយានយន្ដមែនទែន ព្រោះមានទាំង Tesla Model X ដឹកមកខ្មែរ កន្លែងដាក់បង្ហាញរថយន្ដ Tesla មកបើកនៅខ្មែរលើផ្លូវសហព័ន្ធរុស្សី និងមានរថយន្ដ Tesla Model 3 កំពុងនៅក្នុងឃ្លាំងស្រុកយើងជាដើម ៕


មតិយោបល់