ព័ត៌មានជាតិ

ប្ដីស្លាប់ ប្រពន្ធ និងកូនតូច រងរបួស ករណីម៉ូតូបើកបុកពីក្រោយរថយន្ត

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិតានួន ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងម៉ូតូបុករថយន្តពីក្រោយ បើកបរស្របទិសគ្នា។

រថយន្តម៉ាក់ Hyundai ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 3C-2269 បើកបរដោយឈ្មោះ ប៊ុន ឧត្ដម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចុងក្រាល ឃុំចុងក្រាល ស្រុកទឹកឈូ ខេត្តកំពត បានឈប់ជួសជុលរថយន្តនៅចំណែកផ្លូវចំហៀងខាងជើង ភ្លាមនោះស្រាប់តែមាន ម៉ូតូ០១គ្រឿងម៉ាក ស៊ុយសឺគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1S-7892 បើកបរដោយឈ្មោះ ណុប រតន: ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិក្រញូង ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ឌុបប្រពន្ធនិងកូនពីក្រោយ ប្រពន្ធឈ្មោះ ហឿន ដួន ភេទស្រី អាយុ ២៤ឆ្នាំ និងកូនឈ្មោះ រីម ស្រីវង្ស អាយុ ១ខួប ដែលកំពុងបើកពីទិសកើតឆ្ពោះមកទិសខាងលិចមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ:ដូចខាងក្រោម៖
-ស្លាប់មនុស្ស០១នាក់ ប្រុសអ្នកបើកបរម៉ូតូ
– របួសធ្ងន់មនុស្ស០១នាក់ និងស្រាល០១នាក់ ស្រី
-ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់
-ខូចខាតរថយន្ត០១គ្រឿង ស្រាល

ចំពោះវត្ថុតាងទាំង ០២គ្រឿងខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីបន្តតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់