បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលនគរបាលស្រុកភ្នំព្រឹក និងកំលាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ យី ហេង ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និង២.ឈ្មោះ វិត សេង ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិស្ពានកណ្ដោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការនេះ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ ជនសង្ស័យទី១.ឈ្មោះ ប៊ុន ថុល ហៅ ធួន/កណ្ដោរ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២.ឈ្មោះ សាន សល់ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៨ថង់
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៧៥ថង់
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង័្សយទាំង ៤នាក់ រួមនិងវត្ថុតាងនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនិតីវីធី-ច្បាប់៕
មតិយោបល់