ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតផ្ទះពលរដ្ឋ៥៧ខ្នងក្នុងខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់១លើកលើ៥ក្រុងស្រុក ក្នុងខេត្តបាត់ដំបង។

តាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រុងស្រុកដែលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះរួមមានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់។ គ្រោះធម្មជាតិនេះបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋសរុបជារួមចំនួន៥៧ខ្នង។ដោយឡែកស្រុកបាណន់មានករណីភ្លៀងធ្លាក់រន្ទះបាញ់បណ្តាលឲ្យស្លាប់គោចំនួន០២ក្បាលផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលក្រុងស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕

 

មតិយោបល់