ព័ត៌មានជាតិ

ផាកពិន័យ ចំពោះរថយន្តចតមិនគោរព ស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ៦២R (មុខរោងចក្រ) ផ្លូវលេខ៦៨ (ពីកែងផ្លូវជាតិលេខ៥ដល់វត្តទួលសង្កែ) ផ្លូវ១០៥ (លូទឹកស្អុយ) មហាវិថីកម្ពុជាក្រោម មហាវិថីព្រះនរោត្តម ផ្លូវ៣១៥ (អង់តែនទួលគោក) ចំពោះការឈប់ចតមិនគោរពស្លាកសញ្ញាចរាចរណ៍ ឈប់ចតធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ចតរថយន្តហៅម៉ូយ និងបានបញ្ជូនរថយន្តចំនួនល្មើសច្បាប់ទៅរក្សាទុក ដើម្បីធ្វើការផាកពិន័យនៅការិយាល័យ ៕

មតិយោបល់