ព័ត៌មានជាតិ

ករណីជនសង្ស័យលួចម៉ូតូទៅបាត់ នៅខណ្ឌបឹងកេងកង

ភ្នំពេញ: ករណីបាត់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង១២នាទីរសៀល បាត់នៅម្ដុំសាលារៀនភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម៉ូតូម៉ាក Honda Click ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FM-4606។

ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកជនសង្ស័យ មកចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់