ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូ PASSAPP បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យក្រឡាប់ រងការខូចខាតទាំងសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ PASSAPP បុកគ្នាក្រឡាប់ទាំង២គ្រឿង បណ្តាលឲ្យរងការខូចខាត ទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា នៅកន្លែងកើតហេតុ ។ សូមបញ្ជាក់ថា ករណីខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ គ្រាន់តែរងការខូចខាតផ្នែកសម្ភារ:តែប៉ុណ្ណោះ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់