ព័ត៌មានជាតិ

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង ១១៥,០០០នាក់ក្នុង១ថ្ងៃ

 

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃពុធ ទី០៧ ខែមេសានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ១១៥,៧៣៦នាក់ទៀត នៅក្នុងពេល២៤ម៉ោង ដែលជាតួលេខខ្ពស់ថ្មីមួយទៀត។

ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១២,៨០១,៧៨៥នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ១៦៦,១៧៧នាក់ បន្ទាប់ពីមានអ្នកជំងឺស្លាប់ចំនួន ៦៣០នាក់បន្ថែមទៀត ទើបត្រូវបានប្រកាសនៅថ្ងៃពុធនេះ។ ចំណែកឯ មនុស្សសរុបជាង ១១,៧៩២,០០០នាក់បានជាះស្បើយឡើងវិញ។

ការឡើងករណីឆ្លងយ៉ាងគំហុគត្រូវបានគេមើលឃើញថាមានជាប់ពាក់ព័ន្ធនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលឥណ្ឌារកឃើញកាលពីពីពេលថ្មីនេះ៕

 

មតិយោបល់