ព័ត៌មានជាតិ

មួយពព្រិចភ្នែកសោះ បុរសម្នាក់ស្លាប់មួយរំពេច ដោយការ៉ុងស្រូវសង្កត់គាបខ្ទប់ទៅនឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃ

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗខណ:ដឹកស្រូវពេញគោយន្តបាក់សាក់ស៊ីរ៉ឺម៉ក បណ្តាលឲ្យការុងស្រូវរអិលសង្កត់ខ្ទប់កៀបនឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤នឹង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលរដ្ឋបាលឃុំភ្នំលៀបបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សែម មុំ អាយុ ៤៨ឆ្នាំ ភេទប្រុស នៅភូមិក្បាលក្របី ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួច ដោយមានគោយនត្តជាច្រើនគ្រឿងផងដែរ ដោយបើកគម្លាតពីប្រហែលជា១០០ម៉ែត្រ។ ចំណែកគោយន្តជនរងគ្រោះបើកនៅកណ្តាលគេ ពេលបើកមកចំណុចអូរតាតោ ម្តុំវាលកន្ចូន ប្រហែល៣គ.ម នៅខាងកើតភូមិសាស្ត្រភូមិ ក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រ៉ឺម៉កគោយន្តកន្ត្រៃបាក់សាក់ស៊ីបណ្តាលឲ្យការុងស្រូវរអិលមកមុខខ្ទប់កៀបអ្នកបើកបរទៅនឹងដែកទទឹងដៃចង្កូតត្រូវត្រង់ដើមទ្រូងស្លាប់ភ្លាមៗ។

ប្រភពដដែលបានបញ្ជាក់ថា៖ ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ស៊ីរ៉ឺម៉កគោយន្តមានសភាពចាស់ នៅពេលដឹកស្រូវធ្ងន់បានបាក់ហើយកការុងស្រូវរអិលសង្កត់អ្នកបើកបរកៀបខ្ទប់នឹងដែកទទឹងដៃចង្កូតគោយន្តស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់