ព័ត៌មានជាតិ

សាហាវ! កូនបង្កើតយកដែកស្បែងវាយសម្លាប់ឪពុកស្លាប់ភ្លាមៗ ដោយចោទថា ឪពុកមានគ្រូកាន់ ប៉ងសម្លាប់រូបគេ

បាត់ដំបងៈ ករណីឃាតកម្មមួយដែលកូនប្រុសយកដែកស្បែងវាយសម្លាប់ឪពុកបង្កេីត ដោយចោទថា ឪពុកមានគ្រូកាន់ ប៉ងសម្លាប់រូបគេ កើតហេតុនៅព្រឹកព្រលឹមថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ លេខ២០ស្ថិតក្នុងភូមិអូរដូន ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អា យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីត ហេតុខាងលើ ដោយជនបង្កជាកូនប ង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំ ណាង ភេទប្រុ ស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅចំណុ ចកើតហេតុ ។

អនុវត្តតាមបទបញ្ជារបស់លោកសាត គឹម សាន ស្នងការ នៃ ស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង រួមទាំងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរង ទទួ លផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានការសម្រប សម្រួលលេីនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង លោក សុខ សារិន អធិការនគរ បាលស្រុកបវេលបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី មកកាន់អធិការ ដ្ឋានធ្វេីការស្រាវជ្រាវ ។

នៅទីបំផុតជនសង័្សយបានឆ្លេីយតាមបែបរវេីរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួន បែបនេះ ដោយសារតែឪពុកខ្លួនមានគ្រូកាន់ ហេីយ មានបំណងសម្លាប់រូបគេ ទេីបគេវាយសម្លាប់ឪពុកនេះជាមុន ។ នៅពេលនេះសមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេី ម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់