ព័ត៌មានជាតិ

ចៅសង្កាត់ភ្នំពេញថ្មី និងក្រុមការងារ នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តតេជោឧកញ៉ាវាំង

ភ្នំពេញៈ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា២០១៦នេះ លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញ និងភរិយា រួមទាំងក្រុមការងារថ្នាក់សង្កាត់ភ្នំពេញថ្មីបាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តតេជោឧកញ៉ាវាំង ស្ថិតផ្លូវ១៩៥៨ក្រុម១ ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំលោកជុំ សារ៉ាយ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិតិ្តបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត មានសង្ឃដីការថា ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោចដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ទាំងពួងផងដែរ៕

photo_2016-09-16_19-32-49photo_2016-09-16_19-32-51photo_2016-09-16_19-32-54photo_2016-09-16_19-55-39photo_2016-09-16_19-55-42photo_2016-09-16_19-55-48photo_2016-09-16_19-59-19photo_2016-09-16_19-59-21photo_2016-09-16_19-59-23photo_2016-09-16_19-59-25

មតិយោបល់