ព័ត៌មានជាតិ

ប្រធានគណៈកម្មការ MGI៖ មិនថា​មាន​រឿងអ្វី​កើតឡើង​ក៏ដោយ​ លោក​នឹង​​ការពារ​សុវត្ថិភាព​របស់ Han Ley

ទាក់ទង​នឹង​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា​រដ្ឋាភិបាល​ប្រទេស​ភូមា ប្រកាសចាប់ខ្លួន Miss Grand Myanmar, Han Ley នោះ លោក​ Nawat Itsaragrisil ប្រធានគណៈកម្មការ Miss Grand International ក៏​បាន​លើក​យក​មកបង្ហាញ​តាម​រយៈ​វីដេអូ Live ដែរ។ ពាក់ព័ន្ធ​ព័ត៌មាន​ខាង​លើ លោក Nawat និយាយ​ថា​មិនទាន់មាន​អ្វី​ចេញជា​ផ្លូវការ​ទេ ហើយ​លោក​នឹង​តាមដាន ក៏ដូចជា​ធ្វើ​ការ​បន្ត​លើ​រឿងនេះ​ នៅពេល​ព័ត៌មាន​ពិតប្រាកដយ៉ាងណា។ ប៉ុន្តែ​គិត​ត្រឹម​ម្សិលមិញ​ លោក​ក៏មិនទាន់​ឃើញ​មាន ខាងណា​ផ្ញើលិខិតអ្វី​មកកាន់លោក​ដែរ។

មួយ​វិញទៀត​ ចំពោះ​ការ​ប្រកាស​ចាប់​ខ្លួនតារា ២៥​នាក់​នោះ ឈ្មោះ​ក៏​បាន​បង្ហាញ​ ហើយក្នុង​ចំណោម​នោះខ្លះ ក៏លោក Nawat ស្គាល់​ដែរ ប៉ុន្តែគ្មាន​ឈ្មោះ​របស់ Han Ley ឡើយ។

បន្ថែម​ពីលើនោះ​ ប្រធានគណៈកម្មការ Miss Grand International ដដែល​ក៏​បាន​ធានាជូន​ដែរ​ថា​ មិនថា​មាន​រឿងអ្វី​កើតឡើង​ក៏ដោយ​ លោក​នឹង​ព្យាយាម​ការពារ​សុវត្ថិភាព​របស់ Han Ley ឲ្យ​បាន​ល្អដល់ទីបំផុត។ លទ្ធផល​កើតចេញ​ពីអំពើល្អ ហើយវា​នឹង​បង្ហាញ​នៅ​ចុង​បញ្ចប់។ ម្យ៉ាងទោះ​បី​បញ្ហា​កើតឡើង​បែប​ណា​ ត្រូវ​រួមគ្នា​ដោះស្រាយ ព្រោះ​យើងរស់នៅដោយប្រើសិទ្ធិមនុស្ស ក្រោម​មេឃតែមួយ។

ពេល​នេះ​មហាជន​ក៏កំពុង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​នៅពេល​ខាង​មុខ ប៉ុន្តែពេល​នេះ​គ្មាន​អ្នកណា​អាច​ធ្វើអ្វី​បាន​ទេ មានតែ​រង់ចាំ​សេចក្ដីសម្រេច​ផ្លូវការ​ចេញ​មក​យ៉ាងណា​សិន។

ចំណែក​ព័ត៌មាន​បន្ថែម​ពីកន្លែង​លាក់ខ្លួន ឬស្នាក់នៅរបស់ Han Ley លោក​ Nawat សុំ​មិន​បង្ហាញ​ ដើម្បី​រក្សា​សុវត្ថិភាព​របស់​នាង។ ចុងក្រោយលោក​នៅ​បញ្ជាក់​រម្លឹក​ទៀត​ថា​ នេះ​គឺ​ជា​បញ្ហា​នយោបាយក្នុងប្រទេស​មីយ៉ាន់ម៉ា មិនមែន​សង្គ្រាម​ទេ ហើយបើ​មាន​រឿងអ្វី​កើតឡើង​ នោះ​ច្បាប់​នឹង​ចាត់ការ​តាមនោះជា​មិនខាន៕

ប្រភព៖​ Sabay

មតិយោបល់