កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពនៅចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០និង២០នាទី ។
ជនរងគ្រោះឈ្មោះ ប៉ុម សំនៀង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មការនី រោងចក្រស្នាក់នៅ ផ្ទះជួលភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់មានឈ្មោះ ប៉ាន់ ពៅ ហៅ និត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ អំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ ផាន សុខ វ៉េង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ ពេល៦ខែ ពីបទ ធ្វើឲ្យខូចខាតដោយចេតនា ។
វត្ថុតាងចាប់យក -ម៉ូតូម៉ាក Honda scoopy ពណ៌ ក្រហម០១គ្រឿង ស៊េរី ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BK1132 ។ ចំណែកសម្ភារៈបាត់បង់មានទូរស័ព្ទដៃម៉ាក HuaWei ពណ៌ ខ្មៅ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់