ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿងម្ខាងត្រង់ម្ខាងឆ្លងផ្លូវហ្រ្វាំងមិនជាប់បុកពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តធំចំនួន២ គ្រឿងម្ចាងបើកស្របទិសម្ខាងបើកឆ្លងផ្លូវបុកចំពាក់កណ្ដាលរងការខូចខាតទាំងសងខាង ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៥និង ១០ នាទីល្ងាចថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងទីតាំងកើតហេតុបានឱ្យដឹងថាមុនដំបូងគេបានឃើញរថយន្តប្រភេទដឹកឥវ៉ាន់ធុនធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D-9432 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំដូចគ្នាប្រភេទសណ្ដោងទូកុងតាន័រ ពាក់ស្លាកលេខភ្នំពេញ 3C-6659 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបានបត់ឆ្វេងស្របពេលនោះដោយល្បឿនកំពុងលឿនផងជាន់ហ្រ្វាំងមិនជាប់ទើបរថយន្តដឹកទំនិញបុកចំពាក់កណ្តាលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុនិងរាយការណ៍បន្តទៅភ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះធ្វើការវាស់វែងដាក់ខាងនិងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕

 

មតិយោបល់