ព័ត៌មានជាតិ

ហួសចិត្ត! ប្រពន្ធទើបស្គាល់ប្រុសថ្មីមួយអាទិត្យតាម tiktok នាំមកដេកនៅក្នុងបន្ទប់ជួល ត្រូវប្តីតាមទាន់កំពុងឱបថើបគ្នា

ភ្នំពេញ: មានករណីស្ត្រីម្នាក់ ទំនាក់ទំនងជាមួយប្រុសថ្មីតាម tiktok ស្គាល់គ្នាបានរយ:ពេលមួយអាទិត្យ ស្រាប់តែនាំមកដេកនៅក្នុងបន្ទប់ជួល ត្រូវប្តីតាមទាន់ ខណ:កំពុងតែឱបថើបរួមរ័កមេត្រីជាមួយគ្នា កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសជាប្តីឈ្មោះ ក្រឹត ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ សាក់ ស្រីភា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅខេត្តដូចគ្នា ។

យោងតាមសំដីពីបុរសជាប្តី បានឲ្យដឹងថា ដំបូងឡើយពួកគាត់បានរៀបការ រស់នៅជាមួយគ្នា១០ឆ្នាំជាង និងបានកូន២នាក់ស្រីម្នាក់ និងប្រុសម្នាក់ ហើយបានមករស់នៅភ្នំពេញធ្វើជាកម្មកររោងចក្រ និងជួលបន្ទប់រស់នៅជាមួយគ្នា ជិតនិងកន្លែងកើតហេតុខាងលើ ដោយឡែកពួកគាត់រស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះប្រកែករករឿងគ្នាតិចតួច ធ្វើឲ្យស្ត្រីជាប្រពន្ធមានចិត្តខឹង បានវេចបង្វិចរត់ចេញពីប្តី មកជួលបន្ទប់រស់នៅតែម្នាក់ឯង ខណ:ពេលកើតហេតុខាងលើ ស្រាប់តែប្តីបានតេទៅប្រពន្ធ ម្តងហើយម្តងទៀត ដោយប្រពន្ធប្រើពាក្យសំដីខុសពីធម្មតា គាត់ក៏ឆ្ងល់និងបានឡើងមកដល់បន្ទប់ជួល តេទៅប្រពន្ធ២ដងទៀត តែចុចបិតហើយគាត់បានរៀបចុះមកក្រោមវិញ ស្រាប់តែឮសូសំឡេងបុរសនៅខាងក្នុងបន្ទប់ជួល គាត់បានច្រានទ្វារទៅ ឃើញកំពុងតែអោបថើប និងរួមរ័កមេត្រីជាមួយប្រុសថ្មីនៅក្នុងបន្ទប់ ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចបានចុះមកដល់រួចបាននាំខ្លួនស្ត្រីជាប្រពន្ធ និងប្រុសថ្មីយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ត្រពាំងក្រសាំង ដើម្បីសាកសួរបន្ត ៕

មតិយោបល់