ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពស្ត្រីរងគ្រោះម្នាក់ មានអាយុប្រហែលជា២០ឆ្នាំ មិនទាន់ស្គាល់នូវអត្តសញ្ញាណនោះទេ ដោយឃើញស្នាមរបួសត្រង់ក សង្ស័យមានជនល្មើសអារកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ម្តុំផ្លូវចំណោតចុះទៅវត្តអូរត្រេះ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភិនភាគជនរងគ្រោះ ជាជនជាតិខ្មែរ ពាក់អាវដៃវែងពណ៌លឿង ស្លៀកខោជើងវែងពណ៌ខ្មៅ មានឆ្នូតស និងស្រោមជើងពណ៌ស បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់