ព័ត៌មានជាតិ

Update: អគ្គិភ័យឆាបឆេះហាង​កាហ្វេ យីហោ “តេស្ត” ខូចខាតសម្ភារៈសរុបជិត៣ម៉ឺនដុល្លារ

ភ្នំពេញៈ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា តេស្ត កាហ្វេបានរងនូវការខូចខាតបន្ទប់ស្ទីមសូណា១ និងសម្ភារៈមួយចំនួន។

ហេតុការណ៍អគ្គិភ័យឆាបឆេះហាងកាហ្វេនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ​បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ចាន់ យាដារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្រ្តីនគរបាល ហើយមូលហេតុនោះ បណ្តាលមកពីឆ្លងចរន្តភ្លើង។

ប្រភពពីបុគ្គលិកដែលបំរើការនៅហាងខាងលើបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុពួកនៅជាន់ទីមួយបានឃើញផ្សែងភ្លើងហុយចេញពីម៉ាស៊ីនស្ទីមងងឹតធ្លុបឃើញដូច្នេះក៏នាំគ្នារត់ចុះមកក្រោមខ្លះចុះសំរូ​តតាមខ្សែពួរចុះទើបរួចខ្លួន ព្រោះខ្លាចជាប់ក្នុងបន្ទប់ចេញមិនរួច។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សម្ភារៈដែលខូចខាតរួមមានបន្ទប់ស្ទីមសូណា ម៉ាស៊ីនសម្រាប់ស្ទីមសូណា ម៉ាស៊ីនកម្ដៅ និងសម្ភារៈប្រើប្រាស់ក្នុងហាងមួយចំនួនធំ​ និងគិតជា​ទឹកប្រាក់អស់​ប្រហែល​ជាង៣ម៉ឺនដុល្លារ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុគាត់បានលឺសំលេង​ទុស្សេខ្សែភ្លើង ​ហើយក៏បានរត់ឡើង​ទៅមើល ក៏ស្រាប់តែ​ឃើញមានផ្សែងហុយ​ពេញបន្ទប់ស្ទីម។ សម្រាប់​ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការ​រាជធានីភ្នំពេញ៧គ្រឿងនិងអង្គភាព «ង​៧០» ចំនួន៥គ្រឿង ទើប​សមត្ថកិច្ចគ្រប់គ្រងអគ្គិភ័យបានទាំស្រុងនៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕

https://youtu.be/mupuvFDONIw

មតិយោបល់