ព័ត៌មានជាតិ

សង្ស័យតៃកុងស្រវឹងស្រា បើករថយន្តបុករង្វង់មូលក្រុងព្រៃវែង បណ្ដាលឲ្យរងការខូចខាត

ព្រៃវែង: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញបើកបុករង្វង់មូលតាកោក្រុងព្រៃវែង បណ្ដាលឲ្យរងការខូចខាត ស្ថិតក្នុងភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មូលហេតុ៖ សង្ស័យតៃកុងរថយន្តស្រវឹងស្រា (រត់គេចក្រោយកើតហេតុ)។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុខាងលើ វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់