ព័ត៌មានជាតិ

ដួលដបសាំងឆាបរាលទៅចង្ក្រានហ្គាស់ដែលកំពុងធ្វើម្ហូបបណ្ដាលអោយផ្ទុះឆេះពេញក្នុងផ្ទះ

សៀមរាប: នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០ នាទី មានករណីឆេះផ្ទះម្ចាស់ផ្ទះ បងប្អូន ប្រជាពលរដ្ឋឈ្មោះ ឡាន់ ឡុន ភេទ ស្រី អាយុ ៤៤ ឆ្នាំ ស្ថិតនៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បណ្តាលឲ្យរងការខូចខាត: (៦០%)របួសមនុស្ស ០១ នាក់ ឈ្មោះ សែ ឈៀងម៉ៃ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជាកូនម្ចាស់ផ្ទះរបួសជើងទាំងសងខាង បាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្លីនិកឯកជន យីហោ ឈី សាមី ស្ថិតនៅផ្សារអង្គ្រង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ខូចខាតផ្ទះចំនួន០១ខ្នង ទំហំ ៤,៥០x១៥ ម៉ែត្រ ផ្ទះថ្មដំបូលស័ង្កសីមួយជាន់ផ្ទាល់ដី ព្រមទាំងឥវ៉ាន់ចាប់ហួយនិងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។
បានចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកសូទ្រនិគមចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ។
មូលហេតុ: ដួលដបសាំងឆាបរាលទៅចង្ក្រានហ្គាស់ដែលកំពុងធ្វើម្ហូបចម្ងាយប្រហែល ៣ ម៉ែត្រ បណ្ដាលឲ្យផ្ទុះដបឆេះពេញក្នុងផ្ទះ ៕

 

មតិយោបល់