ព័ត៌មានជាតិ

កូរ៉េខាងត្បូងសម្រេចបិទក្លឹបកម្សាន្ត, ក្លឹបរាត្រីនានា ដោយសារបារម្ភពីរលកទី៤ កូវីដ-១៩

 

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានប្រកាសថានឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត បន្ទាប់ពីចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុកដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនូវរលកទី៤នៃជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ។

បើតាមនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun វិធានការទប់ស្កាត់ខាងលើនឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សម្រាប់រយៈពេល ០៣សប្តាហ៍ បន្ទាប់ពីករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបន្ថែមថាបច្ចុប្បន្ននៅវេលាម៉ោង ១០៖០០នាទីយប់ បម្រាមគោចរ, ការហាមឃាត់ការបរិភោគអាហារពេលល្ងាច, ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល។

បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៦៧១ករណី ដែលនាំឱ្យករណីឆ្លងសរុបបានកើនឡើងដល់ ១០៨,២៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៦៤នាក់ និងជាសះស្បើយឡើងវិញ ៩៨,៧៨៦នាក់៕

Reuters៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១

មតិយោបល់