ព័ត៌មានជាតិ

​បង្ក្រាបគ្រឿងញៀនមួយករណី​ នៅផ្ទះ​សំណាក់​ ច័ន្ទ​ណា​រី​ ឃាត់ខ្លួន​ជនប្រុស-ស្រីចំនួន​៦​នាក់​

​កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បង្ក្រាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើ​នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៦​និង​១៥​ នាទី​ ចំណុច​កើតហេតុ​៖​ ចំណុច​ផ្ទះសំណាក់​ ច័ន្ទ​ ណា​រី​ ភូមិ​កំពង់ស្វាយ​កណ្ដាល​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​៖​ /​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​ (​ធំ​០១​កញ្ចប់​ និង​តូច​០១​កញ្ចប់​),​ ទូរសព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​ (​ទូរសព្ទ​ ម៉ាក​ OPPO​ ចំនួន​ ០២​គ្រឿង​ និង​ទូរសព្ទ​ម៉ាក​ អិន​ចុច​ពិល​ ចំនួន​ ០១​គ្រឿង​) ​និង​សម្ភារ:​ប្រើប្រាស់​ជក់​ថ្នាំ​ញៀន​ មួយ​ចំនួន​ទៀត​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ និង​ឆែកឆេរ​រួចរាល់​ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ខាងលើ​ មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ​​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់